ព្រះត្រៃបិដក ភាគ ៣៦

​ម្នាល​អាវុសោ​ ​សត្វ​ឯណា​ជា​បុរស​ដ៏​ឧត្តម​ ​ជា​បុរស​ដ៏​ប្រសើរ​ក្រៃលែង​ ​ដល់​នូវ​ចំណែក​នៃ​គុណ​ ​ដ៏​ក្រៃលែង​ ​ព្រះ​តថាគត​ ​កាល​បញ្ញត្ត​ ​រមែង​បញ្ញត្ត​នូវ​សត្វ​នោះ​ ​ដោយ​វៀរចាក​ហេតុ​ ​ទាំង​ ​៤​ ​នេះ​ចេញ​ ​គឺថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ ​១​ ​សត្វ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​ ​១​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ខ្លះ​ក៏​មាន​ ​មិនកើត​ទៀត​ខ្លះ​ក៏​មាន​ ​១​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​១​។​ ​
 [​៤០៥​]​ ​កាលបើ​ព្រះ​អនុ​រា​ធ​ត្ថេ​រ​ ​ពោល​យ៉ាងនេះ​ហើយ​ ​ទើប​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​បាន​ពោល​ទៅ​នឹង​ព្រះ​អនុ​រា​ធ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ភិក្ខុ​នេះ​ ​ជា​ភិក្ខុ​ថ្មី​ ​ទើបតែនឹង​បួស​ ​ឬ​ជា​ភិក្ខុ​ចាស់​ ​ប៉ុន្តែ​ល្ងង់ខ្លៅ​ ​មិន​ឈ្លាសវៃ​។​ ​ទើប​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​ពោល​បង្អាប់​ព្រះ​អនុ​រា​ធ​ដ៏​មាន​អាយុ​ ​ដោយ​ពោល​ថា​ ​ជា​ភិក្ខុ​ថ្មី​ផង​ ​ដោយ​ពាក្យ​ថា​ ​ជា​មនុស្ស​ល្ងង់ខ្លៅ​ផង​ ​ហើយ​នាំគ្នា​ក្រោក​ចាក​អាសនៈ​ ​ដើរចេញ​ទៅ​។​ ​លំដាប់នោះ​ ​កាលដែល​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​ដើរចេញ​ទៅ​ ​មិនយូរ​ប៉ុន្មាន​ ​ព្រះ​អនុ​រា​ធ​ដ៏​មាន​អាយុ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ប្រសិនបើ​
ថយ | ទំព័រទី ៣៩១ | បន្ទាប់
ID: 636850900962518122
ទៅកាន់ទំព័រ៖