ព្រះត្រៃបិដក ភាគ ៣៦

​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​គប្បី​សួរ​តទៅទៀត​ ​តើ​អាត្មាអញ​ ​គួរ​ព្យាករ​ ​ដល់​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​ដូចម្តេច​ហ្ន៎​ ​ទើប​ឈ្មោះថា​ ​ជា​អ្នកពោល​នូវ​ពាក្យ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហើយ​ផង​ ​មិន​គប្បី​ពោល​បង្កាច់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​គប្បី​ព្យាករ​ ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ផង​ ​ទាំង​លំអាន​នៃ​ពាក្យ​ ​ដែល​ប្រកបដោយ​ធម៌​ណាមួយ​ ​ក៏​មិនដល់​នូវ​ហេតុ​ ​ដែល​គួរ​តិះដៀល​ផង​។​ ​
 [​៤០៦​]​ ​លំដាប់នោះ​ ​ព្រះ​អនុ​រា​ធ​ដ៏​មាន​អាយុ​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​អនុ​រា​ធ​ដ៏​មាន​អាយុ​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​ព្រះអង្គ​ ​នៅក្នុង​អារញ្ញ​កុដិកា​ ​ជិត​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លំដាប់នោះ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ច្រើន​នាក់​ ​បាន​ចូល​មករ​ក​ខ្ញុំ​ព្រះអង្គ​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ខ្ញុំ​ព្រះអង្គ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​ជាទី​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លុះ​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​និយាយ​នឹង​ខ្ញុំ​ព្រះអង្គ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​អនុ​រា​ធ​ ​សត្វ​ឯណា​ ​
ថយ | ទំព័រទី ៣៩២ | បន្ទាប់
ID: 636850901195141427
ទៅកាន់ទំព័រ៖