ព្រះត្រៃបិដក ភាគ ៣៦
ជាបុរសដ៏ឧត្តម ជាបុរសដ៏ប្រសើរក្រៃលែង ជាអ្នកដល់នូវចំណែក នៃគុណដ៏ក្រៃលែង ព្រះតថាគត កាលបញ្ញត្ត ក៏រមែងបញ្ញត្ត នូវសត្វនោះ ក្នុងហេតុទាំង ៤ យ៉ាងនេះ គឺថា សត្វស្លាប់ទៅ កើតទៀត ១។ បេ។ សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ១។ បពិត្រព្រះអង្គដ៏ចំរើន កាលបើពួកបរិព្វាជក ជាអន្យតិរ្ថិយ ពោលយ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏បានពោលទៅនឹងពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូច្នេះថា ម្នាលអាវុសោ សត្វឯណា ជាបុរសដ៏ឧត្តម ជាបុរសដ៏ប្រសើរក្រៃលែង ជាអ្នកដល់នូវចំណែកនៃគុណ ដ៏ក្រែលែង ព្រះតថាគត កាលបញ្ញត្ត ក៏រមែងបញ្ញត្តនូវសត្វនោះ ដោយវៀរចាកហេតុ ទាំង ៤ យ៉ាងនេះចេញ គឺថា សត្វស្លាប់ទៅ កើតទៀត ១។ បេ។ សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ១។ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ ពោលយ៉ាងនេះហើយ បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ បានពោលនឹងខ្ញុំព្រះអង្គ ដូច្នេះថា លោកនេះ ជាភិក្ខុថ្មី ទើបតែនឹងបួស ឬជាភិក្ខុចាស់ តែល្ងង់ខ្លៅ
ID: 636850901384692269
ទៅកាន់ទំព័រ៖