ព្រះត្រៃបិដក ភាគ ៣៦

 ​[​៤០៧​]​ ​ម្នាល​អនុ​រា​ធ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​រូប​ឯណា​មិន​ទៀង​ ​តើ​រូប​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​រូប​ឯណា​ ​មិន​ទៀង​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​យល់ឃើញ​នូវ​រូប​នោះ​ថា​ ​នុ៎ះ​របស់​អាត្មាអញ​ ​នុ៎ះ​ជា​អាត្មាអញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អាត្មាអញ​ដែរ​ឬ​។​ ​ហេតុ​នោះ​មិន​គួរ​ទេ​ ​ព្រះអង្គ​។​ ​ចុះ​វេទនា​ទៀង​ ​ឬមិន​ទៀង​។​ ​បេ​។​ ​ចុះ​សញ្ញា​ ​សង្ខារ​ ​វិញ្ញាណ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​វិញ្ញាណ​ឯណា​ ​មិន​ទៀង​ ​តើ​វិញ្ញាណ​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​ចុះ​វិញ្ញាណ​ឯណា​ ​មិន​ទៀង​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​យល់ឃើញ​ ​នូវ​វិញ្ញាណ​នោះ​ថា​ ​នុ៎ះ​របស់​អាត្មាអញ​ ​នុ៎ះ​ជា​អាត្មាអញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អាត្មាអញ​ដែរ​ឬ​។​ ​ហេតុ​នោះ​ ​មិន​គួរ​ទេ​ ​ព្រះអង្គ​។​
 [​៤០៨​]​ ​ម្នាល​អនុ​រា​ធ​ ​ព្រោះហេតុនោះ​ ​រូប​ឯណា​នីមួយ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ទោះ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ថ្លៃថ្លា​ក្តី​ ​រូប​ឯណា​ដែល​នៅក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​
ថយ | ទំព័រទី ៣៩៥ | បន្ទាប់
ID: 636850901892051288
ទៅកាន់ទំព័រ៖