ព្រះត្រៃបិដក ភាគ ៣៦

​រូប​ទាំងអស់​នោះ​ ​គ្រាន់តែ​ជា​រូប​ប៉ុណ្ណោះ​ ​បុគ្គល​គប្បី​យល់ឃើញ​នូវ​រូប​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​តាម​សេចក្តី​ពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អាត្មាអញ​ទេ​ ​នុ៎ះ​មិនមែន​ជា​អាត្មាអញ​ទេ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​អាត្មាអញ​ទេ​។​ ​វេទនា​ឯណា​នីមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​សញ្ញា​ឯណា​នីមួយ​ ​សង្ខារ​ទាំងឡាយ​ឯណា​នីមួយ​ ​វិញ្ញាណ​ឯណា​នីមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ទោះ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ថ្លៃថ្លា​ក្តី​ ​វិញ្ញាណ​ឯណា​ ​ដែល​នៅក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​វិញ្ញាណ​ទាំងអស់​នោះ​ ​គ្រាន់តែ​ជា​វិញ្ញាណ​ប៉ុណ្ណោះ​ ​បុគ្គល​គប្បី​យល់ឃើញ​ ​នូវ​វិញ្ញាណ​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​តាម​សេចក្តី​ពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អាត្មាអញ​ទេ​ ​នុ៎ះ​មិនមែន​ជា​អាត្មាអញ​ទេ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​អាត្មាអញ​ទេ​។​ ​ម្នាល​អនុ​រា​ធ​ ​អរិយ​សាវក​ ​អ្នកចេះដឹង​ ​កាលបើ​ឃើញ​យ៉ាងនេះ​ ​រមែង​នឿយណាយ​ ​ក្នុង​រូប​ផង​ ​នឿយណាយ​ក្នុង​វេទនា​ផង​ ​នឿយណាយ​ក្នុង​សញ្ញា​ផង​ ​នឿយណាយ​ក្នុង​សង្ខារ​ទាំងឡាយ​ផង​ ​នឿយណាយ​ក្នុង​វិញ្ញាណ​ផង​ ​កាលបើ​នឿយណាយ​ ​ចិត្ត​ក៏​ប្រាសចាក​តម្រេក​ ​ព្រោះ​ប្រាសចាក​តម្រេក​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​ចាក​(​អាសវៈ​)​។​ ​កាលបើ​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​ញាណ​ក៏​កើតឡើង​ថា​ ​ចិត្ត​ផុត​ស្រឡះ​ហើយ​។​ ​
ថយ | ទំព័រទី ៣៩៦ | បន្ទាប់
ID: 636850902082762196
ទៅកាន់ទំព័រ៖