ព្រះត្រៃបិដក ភាគ ៣៦

​អរិយ​សាវក​នោះ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​នៅ​ស្រេចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើរួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ ​ទៀត​មិន​មាន​ឡើយ​។​ ​
 ​[​៤០៩​]​ ​ម្នាល​អនុ​រា​ធ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​អ្នក​ពិចារណា​ ​ឃើញ​នូវ​រូប​ ​ថា​ជា​សត្វ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​អ្នក​ពិចារណា​ឃើញ​នូវ​វេទនា​ ​ថា​ជា​សត្វ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​អ្នក​ពិចារណា​ឃើញ​នូវ​សញ្ញា​ ​ថា​ជា​សត្វ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​អ្នក​ពិចារណា​ឃើញ​នូវ​សង្ខារ​ទាំងឡាយ​ ​ថា​ជា​សត្វ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​អ្នក​ពិចារណា​ឃើញ​នូវ​វិញ្ញាណ​ ​ថា​ជា​សត្វ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​
 ​[​៤១០​]​ ​ម្នាល​អនុ​រា​ធ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​អ្នក​ពិចារណា​ឃើញថា​ ​សត្វ​ក្នុង​រូប​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​អ្នក​ពិចារណា​ឃើញថា​ ​សត្វ​ក្រៅអំពី​រូប​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​អ្នក​ពិចារណា​ឃើញថា​ ​សត្វ​ក្នុង​វេទនា​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​អ្នក​ពិចារណា​ឃើញថា​ ​សត្វ​ក្រៅអំពី​វេទនា​ឬ​។​ ​បេ​។​ ​ក្នុង​សញ្ញា​ឬ​។​ ​បេ​។​ ​ក្រៅអំពី​សញ្ញា​ឬ​។​ ​បេ​។​ ​ក្នុង​សង្ខារ​ទាំងឡាយ​ឬ​។​ ​បេ​។​ ​
ថយ | ទំព័រទី ៣៩៧ | បន្ទាប់
ID: 636850902325246066
ទៅកាន់ទំព័រ៖