ព្រះត្រៃបិដក ភាគ ៣៦
ក្រៅអំពីសង្ខារទាំងឡាយឬ។បេ។ អ្នកពិចារណាឃើញថា សត្វក្នុងវិញ្ញាណឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ អ្នកពិចារណាឃើញថា សត្វក្រៅអំពីវិញ្ញាណឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។
[៤១១] ម្នាលអនុរាធ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច អ្នកពិចារណាឃើញនូវរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជាសត្វឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។
[៤១២] ម្នាលអនុរាធ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច អ្នកពិចារណាឃើញថាសត្វនេះគ្មានរូប គ្មានវេទនា គ្មានសញ្ញា គ្មានសង្ខារ គ្មានវិញ្ញាណឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលអនុរាធ សភាវៈដែលអ្នកមិនត្រូវបានដោយពិត ឬដោយទៀងទាត់ ក្នុងបច្ចុប្បន្ននេះ អ្នកគួរឃើញដែរឬ ត្រង់ពាក្យព្យាករណ៍នេះថា ម្នាលអាវុសោ សត្វឯណា ជាបុរសដ៏ឧត្តម ជាបុរសដ៏ប្រសើរក្រៃលែង ជាអ្នកដល់នូវចំណែកនៃគុណ ដ៏ក្រៃលែង ព្រះតថាគត កាលបញ្ញត្ត ក៏រមែងបញ្ញត្តនូវសត្វនោះ ដោយវៀរចាកហេតុ ទាំង ៤ នោះចេញ គឺថា សត្វស្លាប់ទៅ កើតទៀត ១។ បេ។ សត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ១។
ID: 636850902616592730
ទៅកាន់ទំព័រ៖