ព្រះត្រៃបិដក ភាគ ៣៦

​ដែល​មិនឃើញ​នូវ​ឧបាយ​ ​ជា​គ្រឿងរ​លាស់​ចេញ​ដែរ​។​ ​សេចក្តី​មិន​ទុក្ខ​មិនសុខ​ ​ជា​របស់​មាននៅ​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​ ​មាន​បញ្ញា​ ​ដូចជា​ផែនដី​ ​ទ្រង់​សំដែង​ហើយ​ ​បើ​ភិក្ខុ​រីករាយ​ ​ចំពោះ​សេចក្តី​មិន​ទុក្ខ​មិនសុខ​នោះ​ ​មិន​រួចចាក​ទុក្ខ​បានទេ​។​ ​មួយវិញទៀត​ ​ភិក្ខុ​មាន​ព្យាយាម​ដុត​កម្ដៅ​កិលេស​ ​រមែង​លះបង់​ ​(​នូវ​វេទនា​ទាំងនោះ​)​ ​ដោយ​សម្បជញ្ញៈ​ ​(​បញ្ញា​)​ ​ក្នុង​កាល​ឯណា​ ​ភិក្ខុ​នោះ​ ​ជា​បណ្ឌិត​ ​តែង​កំណត់​ដឹង​ ​នូវ​វេទនា​ទាំងអស់​បាន​ ​ក្នុង​កាលនោះ​ឯង​។​ ​ភិក្ខុ​នោះ​កំណត់​ដឹង​ ​នូវ​វេទនា​ទាំងឡាយ​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ជា​អ្នក​មិន​មាន​អាសវៈ​ ​តាំងនៅ​ក្នុង​ធម៌​ជា​អ្នក​ដល់​នូវ​វេទនា​ ​លុះ​ទម្លាយ​រាងកាយ​ទៅ​ ​មិន​គួរ​រាប់​ថា​ ​(​ជា​អ្នកមាន​ភព​ទៀត​ឡើយ​)​។​ ​ចប់​ ​សូត្រ​ ​ទី៣​។​
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 636850412796276610
ទៅកាន់ទំព័រ៖