ព្រះត្រៃបិដក ភាគ ៣៦

​អាកាសានញ្ចាយតន​សញ្ញា​ ​នៃ​បុគ្គល​អ្នក​ចូលកាន់​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ក៏​ស្ងប់​ ​វិ​ញ្ញាណ​ញ្ចា​យត​ន​សញ្ញា​ ​នៃ​បុគ្គល​ ​អ្នក​ចូលកាន់​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ក៏​ស្ងប់​ ​អា​កិ​ញ្ចញ្ញា​យត​ន​សញ្ញា​ ​នៃ​បុគ្គល​អ្នក​ចូ​លកាន់នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ក៏​ស្ងប់​ ​សញ្ញា​ ​និង​ ​វេទនា​ ​នៃ​បុគ្គល​អ្នក​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ ​ក៏​ស្ងប់​។​ ​រាគៈ​របស់​ភិក្ខុ​ ​ជា​ព្រះ​ខីណាស្រព​ ​ក៏​ស្ងប់​ ​ទោសៈ​ក៏​ស្ងប់​ ​មោហៈ​ក៏​ស្ងប់​។​ ​ចប់​ ​សូត្រ​ ​ទី​ ​៥​។​
 [​៤៥​]​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ ​ដូច្នេះ​ថា​ ​ម្នាល​អានន្ទ​ ​វេទនា​ ​ដូចម្តេច​ ​ហេតុ​ជាទី​កើតឡើង​ ​នៃ​វេទនា​ ​ដូចម្តេច​ ​សេចក្តី​រលត់​ទៅ​ ​នៃ​វេទនា​ ​ដូចម្តេច​ ​បដិបទា​ ​ជាហេតុ​ឲ្យបាន​ដល់​ ​នូវ​សេចក្តី​រលត់​ទៅ​ ​នៃ​វេទនា​ ​ដូចម្តេច​ ​អានិសង្ស​នៃ​វេទនា​ ​ដូចម្តេច​ ​ទោស​នៃ​វេទនា​ ​ដូចម្តេច​
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 636850422062006580
ទៅកាន់ទំព័រ៖