ព្រះត្រៃបិដក ភាគ ៣៦
ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅ មិនកើតទៀតនេះ ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។ ម្នាលអាវុសោ ចុះសត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះ ក៏មានឬអ្វី។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះ ក៏មាននេះ ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។ ម្នាលអាវុសោ ចុះសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនឬអ្វី។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែននេះ ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករដែរ។ កាលដែលខ្ញុំសួរថា ម្នាលអាវុសោ ចុះសត្វស្លាប់ទៅ កើតទៀតឬទេ លោក ឆ្លើយថា ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅ កើតទៀតនេះ ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។បេ។ កាលដែលខ្ញុំសួរ យ៉ាងនេះថា ម្នាលអាវុសោ ចុះសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនឬអ្វី លោកឆ្លើយថា ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែននេះ ព្រះដ៏មានព្រះភាគ ក៏ទ្រង់មិនបានព្យាករទេ។ ម្នាលអាវុសោ អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំព្រះដ៏មានព្រះភាគ មិនឲ្យទ្រង់ព្យាករពាក្យនេះ។
ID: 636850903003914883
ទៅកាន់ទំព័រ៖