ព្រះត្រៃបិដក ភាគ ៣៦
[៤១៤] ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅកើតទៀតនេះ គ្រាន់តែជារូបទេ។ ពាក្យថា សត្វស្លាប់ទៅ មិនកើតទៀតនេះ ក៏គ្រាន់តែជារូបដែរ។ ពាក្យថា សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះ ក៏មាននេះ គ្រាន់តែជារូបដែរ។ ពាក្យថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែននេះ គ្រាន់តែជារូបដែរ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅ កើតទៀតនេះ គ្រាន់តែជាវេទនាទេ។ ពាក្យថាសត្វស្លាប់ទៅ មិនកើតទៀតនេះ គ្រាន់តែជាវេទនាដែរ។ ពាក្យថា សត្វស្លាប់ទៅកើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះក៏មាននេះ ក៏គ្រាន់តែជាវេទនាដែរ។ ពាក្យថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែននេះ ក៏គ្រាន់តែជាវេទនាដែរ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅ កើតទៀតនេះ គ្រាន់តែជាសញ្ញាទេ។
ID: 636850903319232918
ទៅកាន់ទំព័រ៖