ព្រះត្រៃបិដក ភាគ ៣៦

​ពាក្យ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​នេះ​ ​គ្រាន់តែ​ជា​សញ្ញា​ដែរ​។​ ​ពាក្យ​ថា​ ​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ខ្លះ​ក៏​មាន​ ​មិនកើត​ទៀត​ខ្លះ​ ​ក៏​មាន​នេះ​ ​ក៏​គ្រាន់តែ​ជា​សញ្ញា​ដែរ​។​ ​ពាក្យ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​នេះ​ ​គ្រាន់តែ​ជា​សញ្ញា​ដែរ​។​ ​ម្នាល​អាវុសោ​ ​ពាក្យ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​នេះ​ ​គ្រាន់តែ​ជា​សង្ខារ​ទេ​។​ ​ពាក្យ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​នេះ​ ​គ្រាន់តែ​ជា​សង្ខារ​ដែរ​។​ ​ពាក្យ​ថា​ ​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ខ្លះ​ក៏​មាន​ ​មិនកើត​ទៀត​ខ្លះ​ ​ក៏​មាន​នេះ​ ​គ្រាន់តែ​ជា​សង្ខារ​ដែរ​។​ ​ពាក្យ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​នេះ​ ​ក៏​គ្រាន់តែ​ជា​សង្ខារ​ដែរ​។​ ​ម្នាល​អាវុសោ​ ​ពាក្យ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​នេះ​ ​គ្រាន់តែ​ជា​វិញ្ញាណ​ទេ​។​ ​ពាក្យ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​នេះ​ ​គ្រាន់តែ​ជា​វិញ្ញាណ​ដែរ​។​ ​ ​ពាក្យ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ខ្លះ​ក៏​មាន​ ​មិនកើត​ទៀត​ខ្លះ​ក៏​មាន​នេះ​ ​គ្រាន់តែ​ជា​វិញ្ញាណ​ដែរ​។​ ​ពាក្យ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​នេះ​ ​ក៏​គ្រាន់តែ​ជា​វិញ្ញាណ​ដែរ​។​ ​ម្នាល​អាវុសោ​ ​នេះឯង​ជាហេតុ​ ​នេះឯង​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​មិន​ទ្រង់ព្យាករ​ពាក្យ​នេះ​។​ ​ចប់​ ​សូត្រ​ ​ទី៣​។​
ថយ | ទំព័រទី ៤០២ | បន្ទាប់
ID: 636850903498273159
ទៅកាន់ទំព័រ៖