ព្រះត្រៃបិដក ភាគ ៣៦
កាលបើបុគ្គលមិនដឹង មិនឃើញនូវវេទនា សញ្ញា សង្ខារទាំងឡាយ និងវិញ្ញាណ តាមសភាវៈពិត មិនដឹង មិនឃើញ នូវហេតុជាទីកើតឡើង នៃវិញ្ញាណ តាមសភាវៈពិត មិនដឹង មិនឃើញ នូវសេចក្តីរលត់ នៃវិញ្ញាណ តាមសភាវៈពិត មិនដឹង មិនឃើញ នូវបដិបទា ដើម្បីដល់នូវសេចក្តីរលត់ នៃវិញ្ញាណ តាមសភាវៈពិត បុគ្គលនោះ ទើបមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ មិនកើតទៀត ក៏មាន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះ ក៏មាន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក៏មាន។
ID: 636850903908156603
ទៅកាន់ទំព័រ៖