ព្រះត្រៃបិដក ភាគ ៣៦

 ​[​៤១៧​]​ ​ម្នាល​អាវុសោ​ ​កាលបើ​បុគ្គល​ដឹង​ ​ឃើញ​ ​នូវ​រូប​តាម​សភាវៈ​ពិត​ ​ដឹង​ ​ឃើញ​ ​នូវ​ហេតុ​ជាទី​កើតឡើង​នៃ​រូប​ ​តាម​សភាវៈ​ពិត​ ​ដឹង​ ​ឃើញ​ ​នូវ​សេចក្តី​រលត់​នៃ​រូប​តាម​សភាវៈ​ពិត​ ​ដឹង​ ​ឃើញ​ ​នូវ​បដិបទា​ ​ដើម្បី​ដល់​នូវ​សេចក្តី​រលត់​ ​នៃ​រូប​តាម​សភាវៈ​ពិតហើយ​ ​បុគ្គល​នោះ​ ​ក៏​មិន​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​។​ ​បេ​។​ ​បុគ្គល​នោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ ​ក៏​មាន​។​ ​កាលបើ​បុគ្គល​ដឹង​ ​ឃើញ​ ​នូវ​វេទនា​ ​សញ្ញា​ ​សង្ខារ​ទាំងឡាយ​ ​និង​វិញ្ញាណ​ ​តាម​សភាវៈ​ពិត​ ​ដឹង​ ​ឃើញ​ ​នូវ​ហេតុ​ជាទី​កើតឡើង​ ​នៃ​វិញ្ញាណ​តាម​សភាវៈ​ពិត​ ​ដឹង​ ​ឃើញ​នូវ​សេចក្តី​រលត់​ ​នៃ​វិញ្ញាណ​ ​តាម​សភាវៈ​ពិត​ ​ដឹង​ ​ឃើញ​ ​នូវ​បដិបទា​ ​ដើម្បី​ដល់​នូវ​សេចក្តី​រលត់​ ​នៃ​វិញ្ញាណ​ ​តាម​សភាវៈ​ពិត​ ​បុគ្គល​នោះ​ ​ក៏​មិន​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មាន​។​ ​បុគ្គល​នោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​ក៏​មាន​។​ ​បុគ្គល​នោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ ​ក៏​មាន​។​ ​បុគ្គល​នោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ក៏​មាន​។​ ​ម្នាល​អាវុសោ​ ​នេះឯង​
ថយ | ទំព័រទី ៤០៥ | បន្ទាប់
ID: 636850904105797907
ទៅកាន់ទំព័រ៖