ព្រះត្រៃបិដក ភាគ ៣៦

​ជាហេតុ​ ​នេះឯង​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិន​ទ្រង់ព្យាករ​នូវ​ពាក្យ​នេះ​។​ ​ចប់​ ​សូត្រ​ ​ទី៤​។​
 [​៤១៨​]​ ​សម័យមួយ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​និង​ព្រះ​មហា​កោ​ដ្ឋិ​ត​ដ៏​មាន​អាយុ​ ​នៅក្នុង​ព្រៃ​ឥសិបតន​មិគ​ទាយៈ​ ​ជិត​ក្រុង​ពារាណសី​។​ ​បេ​។​ ​ការសាកសួរ​នេះឯង​កើតឡើង​ថា​ ​ម្នាល​អាវុសោ​ ​ហេតុ​ដូចម្តេច​ហ្ន៎​ ​បច្ច័យ​ដូចម្តេច​ហ្ន៎​ ​ដែល​នាំឲ្យ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិន​ទ្រង់ព្យាករ​នូវ​ពាក្យ​នេះ​។​
 [​៤១៩​]​ ​ម្នាល​អាវុសោ​ ​កាលបើ​បុគ្គល​មិន​ប្រាសចាក​តម្រេក​ ​មិន​ប្រាសចាក​សេចក្តី​ពេញចិត្ត​ ​មិន​ប្រាសចាក​សេចក្តី​ស្រឡាញ់​ ​មិន​ប្រាសចាក​សេចក្តី​ស្រេកឃ្លាន​ ​មិន​ប្រាសចាក​សេចក្តី​ក្តៅក្រហាយ​ ​មិន​ប្រាសចាក​ចំណង់​ក្នុង​រូប​ទេ​ ​បុគ្គល​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មាន​។​ ​បេ​។​ ​បុគ្គល​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ ​ ​ក៏​មាន​។​
ថយ | ទំព័រទី ៤០៦ | បន្ទាប់
ID: 636850904346051649
ទៅកាន់ទំព័រ៖