ព្រះត្រៃបិដក ភាគ ៣៦

​កាលបើ​បុគ្គល​មិន​ប្រាសចាក​តម្រេក​ ​មិន​ប្រាសចាក​សេចក្តី​ពេញចិត្ត​ ​មិន​ប្រាសចាក​សេចក្តី​ស្រឡាញ់​ ​មិន​ប្រាសចាក​សេចក្តី​ស្រេកឃ្លាន​ ​មិន​ប្រាសចាក​សេចក្តី​ក្តៅក្រហាយ​ ​មិន​ប្រាសចាក​ចំណង់​ក្នុង​វេទនា​ ​សញ្ញា​ ​សង្ខារ​ទាំងឡាយ​ ​និង​វិញ្ញាណ​ទេ​ ​បុគ្គល​នោះ​ ​រមែង​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មាន​។​បេ​។​ ​បុគ្គល​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ក៏​មាន​។​
 [​៤២០​]​ ​ម្នាល​អាវុសោ​ ​កាលបើ​បុគ្គល​ប្រាសចាក​តម្រេក​ក្នុង​រូប​។​ ​បេ​។​ ​កាលបើ​បុគ្គល​ប្រាសចាក​តម្រេក​ ​ប្រាសចាក​សេចក្តី​ពេញចិត្ត​ ​ប្រាសចាក​សេចក្តី​ស្រឡាញ់​ ​ប្រាសចាក​សេចក្តី​ស្រេកឃ្លាន​ ​ប្រាសចាក​សេចក្តី​ក្តៅក្រហាយ​ ​ប្រាសចាក​ចំណង់​ក្នុង​វេទនា​ ​សញ្ញា​ ​សង្ខារ​ទាំងឡាយ​ ​និង​វិញ្ញាណ​ហើយ​ ​បុគ្គល​នោះ​ ​ក៏​មិន​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​។​ ​បេ​។​ ​បុគ្គល​នោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ ​ក៏​មាន​។​ ​ម្នាល​អាវុសោ​ ​នេះឯង​ជាហេតុ​ ​នេះឯង​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិន​ ​ទ្រង់ព្យាករ​នូវ​ពាក្យ​នេះ​។​ ​ចប់​ ​សូត្រ​ ​ទី៥​។​
ថយ | ទំព័រទី ៤០៧ | បន្ទាប់
ID: 636850904600466201
ទៅកាន់ទំព័រ៖