ព្រះត្រៃបិដក ភាគ ៣៦
[៤២២] ម្នាលអាវុសោ កាលបើបុគ្គលមានសេចក្តីត្រេកត្រអាលក្នុងរូប ត្រេកអរក្នុងរូប រីករាយក្នុងរូប មិនដឹង មិនឃើញ នូវសេចក្តីរលត់នៃរូប តាមសភាវៈពិត បុគ្គលនោះ រមែងមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ មិនកើតទៀតក៏មាន។ បុគ្គលនោះមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលអាវុសោ កាលបើបុគ្គល មានសេចក្តីត្រេកត្រអាល ក្នុងវេទនា ត្រេកអរក្នុងវេទនា រីករាយក្នុងវេទនា មិនដឹង មិនឃើញ នូវសេចក្តីរលត់នៃវេទនា តាមសភាវៈពិត បុគ្គលនោះ រមែងមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។ បេ។ ម្នាលអាវុសោ កាលបើបុគ្គល មានសេចក្តីត្រេកត្រអាលក្នុងសញ្ញា។ ម្នាលអាវុសោ កាលបើបុគ្គលមានសេចក្តីត្រេកត្រអាល ក្នុងសង្ខារ។
ID: 636850905001939164
ទៅកាន់ទំព័រ៖