ព្រះត្រៃបិដក ភាគ ៣៦

​ការ​រលាស់​ចេញ​ ​នៃ​វេទនា​ ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងឡាយ​ ​នៃ​យើងខ្ញុំ​ព្រះអង្គ​ ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​មូល​ ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អ្នកណែនាំ​ ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជាទី​ពឹង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បំភ្លឺ​នូវ​សេចក្តី​ ​នៃ​ភាសិត​នុ៎ះ​ ​ពួក​ភិក្ខុ​ ​បាន​ស្តាប់​នូវ​ភាសិត​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ ​នឹង​ចាំទុក​។​ ​ម្នាល​អានន្ទ​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ល្អ​ ​តថាគត​ ​នឹង​សំដែង​ឥឡូវនេះ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​អានន្ទ​ ​វេទនា​នេះ​ ​មាន​ ​៣​ ​យ៉ាង​ ​គឺ​សុខវេទនា​ ​១​ ​ទុក្ខវេទនា​ ​១​ ​អ​ទុ​ក្ខម​សុខវេទនា​ ​១​។​ ​ម្នាល​អានន្ទ​ ​នេះ​ហៅថា​ ​វេទនា​។​ ​បេ​។​ ​ព្រោះ​កើតឡើង​ ​នៃ​ផស្សៈ​។​ ​បេ​។​ ​រាគៈ​របស់​ភិក្ខុ​ ​ជា​ព្រះ​ខីណាស្រព​ ​ក៏​ស្ងប់​រម្ងាប់​ ​ ​ទោសៈ​ក៏​ស្ងប់​រម្ងាប់​ ​ ​មោហៈ​ក៏​ស្ងប់​រម្ងាប់​ ​។​ ​ចប់​ ​សូត្រ​ទី​ ​៦​ ​ ​។​
 [​៤៦​]​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅ​ ​ដល់ហើយ​ ​បាន​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​ទាំង​ ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636850422291639714
ទៅកាន់ទំព័រ៖