ព្រះត្រៃបិដក ភាគ ៣៦

​ម្នាល​អាវុសោ​ ​កាលបើ​បុគ្គល​មាន​សេចក្តី​ត្រេកត្រអាល​ ​ក្នុង​វិញ្ញាណ​ ​ត្រេកអរ​ក្នុង​វិញ្ញាណ​ ​រីករាយ​ក្នុង​វិញ្ញាណ​ ​មិនដឹង​ ​មិនឃើញ​ ​នូវ​សេចក្តី​រលត់​នៃ​វិញ្ញាណ​ ​តាម​សភាវៈ​ពិត​ ​បុគ្គល​នោះ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មាន​។​បេ​។​ ​បុគ្គល​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សត្វ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ ​ក៏​មាន​។​
 ​[​៤២៣​]​ ​ម្នាល​អាវុសោ​ ​កាលបើ​បុគ្គល​មិន​មាន​សេចក្តី​ត្រេកត្រអាល​ក្នុង​រូប​ ​មិន​ត្រេកអរ​ក្នុង​រូប​ ​មិន​រីករាយ​ក្នុង​រូប​ ​ក៏​ដឹង​ ​ឃើញ​នូវ​សេចក្តី​រលត់​នៃ​រូប​ ​តាម​សភាវៈ​ពិត​ ​បុគ្គល​នោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សត្វ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មាន​។​ ​បេ​។​ ​បុគ្គល​នោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សត្វ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ ​ក៏​មាន​។​ ​ម្នាល​អាវុសោ​ ​កាលបើ​បុគ្គល​មិន​មាន​សេចក្តី​ត្រេកត្រអាល​ ​ក្នុង​វេទនា​។​ ​ម្នាល​អាវុសោ​ ​កាលបើ​បុគ្គល​មិន​មាន​សេចក្តី​ត្រេកត្រអាល​ ​ក្នុង​សញ្ញា​។​ ​ម្នាល​អាវុសោ​ ​កាលបើ​បុគ្គល​មិន​មាន​សេចក្តី​ត្រេកត្រអាល​ ​ក្នុង​សង្ខារ​។​ ​ម្នាល​អាវុសោ​ ​កាលបើ​បុគ្គល​មិន​មាន​សេចក្តី​ត្រេកត្រអាល​ ​ក្នុង​វិញ្ញាណ​ ​មិន​ត្រេកអរ​ក្នុង​វិញ្ញាណ​ ​
ថយ | ទំព័រទី ៤១០ | បន្ទាប់
ID: 636850905210621100
ទៅកាន់ទំព័រ៖