ព្រះត្រៃបិដក ភាគ ៣៦
មិនរីករាយក្នុងវិញ្ញាណ ដឹង ឃើញ នូវសេចក្តីរលត់នៃវិញ្ញាណ តាមសភាវៈពិត ទើបបុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។ មិនកើតទៀតក៏មាន។ បេ។ បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ក៏មាន។ ម្នាលអាវុសោ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករនូវពាក្យនេះ។
[៤២៤] ម្នាលអាវុសោ នៅមានបរិយាយដទៃទៀត ដែលនាំឲ្យព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករនូវពាក្យនេះដែរឬ។ ម្នាលអាវុសោ បរិយាយនោះ មាន។ ម្នាលអាវុសោ កាលបើបុគ្គលមានសេចក្តីត្រេកត្រអាលក្នុងភព ត្រេកអរក្នុងភព រីករាយក្នុងភព មិនដឹង មិនឃើញ នូវសេចក្តីរលត់នៃភព តាមសភាវៈពិត បុគ្គលនោះ រមែងមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។ បេ។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ក៏មាន។
ID: 636850905515118516
ទៅកាន់ទំព័រ៖