ព្រះត្រៃបិដក ភាគ ៣៦

 ​[​៤២៥​]​ ​កាលបើ​បុគ្គល​មិន​មាន​សេចក្តី​ត្រេកត្រអាល​ក្នុង​ភព​ ​មិន​ត្រេកអរ​ ​ក្នុង​ភព​ ​មិន​រីករាយ​ក្នុង​ភព​ ​ដឹង​ ​ឃើញ​ ​នូវ​សេចក្តី​រលត់​នៃ​ភព​ ​តាម​សភាវៈ​ពិត​ ​បុគ្គល​នោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មាន​។​ ​បេ​។​ ​បុគ្គល​នោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិន​ ​មែន​ ​ក៏​មាន​។​ ​ម្នាល​អាវុសោ​ ​នេះឯង​ជា​បរិយាយ​ ​ដែល​នាំឲ្យ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិន​ ​ទ្រង់ព្យាករ​នូវ​ពាក្យ​នេះ​។​
 [​៤២៦​]​ ​ម្នាល​អាវុសោ​ ​នៅ​មាន​បរិយាយ​ដទៃទៀត​ ​ដែល​នាំឲ្យ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិន​ទ្រង់ព្យាករ​នូវ​ពាក្យ​នេះ​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​បរិយាយ​នោះ​ ​មាន​។​ ​ម្នាល​អាវុសោ​ ​កាលបើ​បុគ្គល​មាន​សេចក្តី​ត្រេកត្រអាល​ ​ក្នុង​ឧបាទាន​ ​ត្រេកអរ​ក្នុង​ ​ឧបាទាន​ ​រីករាយ​ក្នុង​ឧបាទាន​ ​មិនដឹង​ ​មិនឃើញ​ ​នូវ​សេចក្តី​រលត់​នៃ​ឧបាទាន​ ​តាម​ ​សភាវៈ​ពិត​ ​បុគ្គល​នោះ​ ​រមែង​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​ ​មាន​។​ ​បេ​។​ ​បុគ្គល​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ ​ក៏​មាន​។​
ថយ | ទំព័រទី ៤១២ | បន្ទាប់
ID: 636850905896480329
ទៅកាន់ទំព័រ៖