ព្រះត្រៃបិដក ភាគ ៣៦

 ​[​៤២៩​]​ ​ម្នាល​អាវុសោ​ ​កាលបើ​បុគ្គល​មិន​មាន​សេចក្តី​ត្រេកត្រអាល​ក្នុង​តណ្ហា​ ​មិន​ត្រេកអរ​ក្នុង​តណ្ហា​ ​មិន​រីករាយ​ក្នុង​តណ្ហា​ ​ដឹង​ ​ឃើញ​ ​នូវ​សេចក្តី​រលត់​នៃ​តណ្ហា​តាម​សភាវៈ​ពិត​ ​បុគ្គល​នោះ​ ​រមែង​មិន​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មាន​។​បេ​។​ ​បុគ្គល​នោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ ​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ក៏​មាន​។​ ​ម្នាល​អាវុសោ​ ​នេះឯង​ជា​បរិយាយ​ ​ដែល​នាំឲ្យ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិន​ទ្រង់ព្យាករ​នូវ​ពាក្យ​នេះ​។​ ​ម្នាល​អាវុសោ​ ​នៅ​មាន​បរិយាយ​ដទៃទៀត​ ​ដែល​នាំឲ្យ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិន​ទ្រង់ព្យាករ​ ​នូវ​ពាក្យ​នេះ​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ក្នុង​សេចក្តី​នុ៎ះ​ ​លោក​ចង់​សួរ​រឿង​អ្វី​តទៅទៀត​ ​អំពី​ហេតុនេះ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ ​វត្ត​របស់​ភិក្ខុ​ ​ដែល​ផុត​ស្រឡះ​ ​ព្រោះ​ការ​អស់​ទៅ​នៃ​តណ្ហា​ ​មិន​មាន​ប្រាកដ​ឡើយ​។​ ​ចប់​ ​សូត្រ​ ​ទី៦​។​
ថយ | ទំព័រទី ៤១៤ | បន្ទាប់
ID: 636850910548116387
ទៅកាន់ទំព័រ៖