ព្រះត្រៃបិដក ភាគ ៣៦

 ​[​៤៣០​]​ ​គ្រានោះ​ឯង​ ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​ចូល​ទៅ​រក​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​នឹង​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ដ៏​ចំរើន​ ​លោក​ទៀង​ឬអ្វី​ហ្ន៎​។​ ​ម្នាល​វ​ច្ឆៈ​ ​ពាក្យ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិនបាន​ទ្រង់ព្យាករ​ថា​ ​លោក​ទៀង​ដូច្នេះ​ទេ​។​ ​ម្នាល​អាវុសោ​មោគ្គល្លាន​ដ៏​ចំរើន​ ​ចុះលោក​មិន​ទៀង​ទេ​ ​ឬអ្វី​។​ ​ម្នាល​វ​ច្ឆៈ​ ​ពាក្យ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិន​ទ្រង់ព្យាករ​ថា​ ​លោក​មិន​ទៀង​ ​ដូច្នេះ​ទេ​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ដ៏​ចំរើន​ ​លោកមា​នទី​បំផុត​ ​ឬអ្វី​ហ្ន៎​។​ ​ម្នាល​វ​ច្ឆៈ​ ​ពាក្យ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិនបាន​ទ្រង់ព្យាករ​ថា​ ​លោកមា​នទី​បំផុត​ ​ដូច្នេះ​ទេ​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ ​ដ៏​ចំរើន​ ​ចុះលោក​មិន​មាន​ទីបំផុត​ឬអ្វី​។​ ​ម្នាល​វ​ច្ឆៈ​ ​ពាក្យ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិនបាន​ទ្រង់ព្យាករ​ថា​ ​លោក​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ទេ​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ដ៏​ចំរើន​ ​ជីវិត​នោះ​ ​ក៏​គឺ​សរីរៈ​នោះ​ ​ឬអ្វី​ហ្ន៎​។​ ​
ថយ | ទំព័រទី ៤១៥ | បន្ទាប់
ID: 636850910743127541
ទៅកាន់ទំព័រ៖