ព្រះត្រៃបិដក ភាគ ៣៦

 ​[​៤៣១​]​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ដ៏​ចំរើន​ ​ហេតុ​ដូចម្តេច​ហ្ន៎​ ​បច្ច័យ​ដូចម្តេច​ហ្ន៎​ ​កាលបើ​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ ​ត្រូវ​គេ​សួរ​យ៉ាងហ្នឹងហើយ​ ​ទើប​មាន​ពាក្យ​ដោះស្រាយ​យ៉ាងនេះ​ថា​ ​លោក​ទៀង​ក្តី​ ​ថា​លោក​មិន​ទៀង​ក្តី​ ​ថា​លោកមា​នទី​បំផុត​ក្តី​ ​ថា​លោក​មិន​មាន​ទីបំផុត​ក្តី​ ​ថា​ជីវិត​នោះ​ ​គឺ​សរីរៈ​នោះ​ក្តី​ ​ថា​ជីវិត​ដទៃ​ ​សរីរៈ​ដទៃ​ក្តី​ ​ថា​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក្តី​ ​សត្វ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​ក្តី​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ក្តី​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ក្តី​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ដ៏​ចំរើន​ ​ ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​កាលបើ​ព្រះសមណគោតម​ត្រូវ​គេ​សួរ​យ៉ាងហ្នឹងហើយ​ ​ក៏​មិន​មាន​ពាក្យ​ព្យាករ​ ​យ៉ាងនេះ​ថា​ ​លោក​ទៀង​ខ្លះ​ ​លោក​មិន​ទៀង​ខ្លះ​ ​លោកមា​នទី​បំផុត​ខ្លះ​ ​លោក​មិន​មាន​ទីបំផុត​ខ្លះ​ ​ថា​ជីវិត​នោះ​ ​គឺ​សរីរៈ​នោះ​ខ្លះ​ ​ជីវិត​ដទៃ​ ​សរីរៈ​ដទៃ​ខ្លះ​ ​
ថយ | ទំព័រទី ៤១៧ | បន្ទាប់
ID: 636850911155411122
ទៅកាន់ទំព័រ៖