ព្រះត្រៃបិដក ភាគ ៣៦
សត្វស្លាប់ទៅ កើតទៀតខ្លះ សត្វស្លាប់ទៅ មិនកើតទៀតខ្លះ សត្វស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មានខ្លះ សត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនខ្លះ។
[៤៣២] ម្នាលវច្ឆៈ ឯពួកអន្យតិរ្ថិយបរិព្វាជក ពិចារណាឃើញនូវចក្ខុថា នុ៎ះជារបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ។បេ។ ពិចារណាឃើញ នូវអណ្តាតថា នុ៎ះជារបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ។បេ។ ពិចារណាឃើញ នូវចិត្តថា នុ៎ះជារបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ ហេតុនោះ កាលបើពួកអន្យតិរ្ថិយបរិព្វាជក ត្រូវគេសួរយ៉ាងនេះហើយ ទើបមានពាក្យព្យាករ យ៉ាងនេះថា លោកទៀងក្តី។ បេ។ សត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក្តី។ ម្នាលវច្ឆៈ ឯព្រះតថាគត ជាព្រះអរហន្តសម្មាសម្ពុទ្ធ ទ្រង់ពិចារណាឃើញ នូវចក្ខុថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញ។បេ។ ទ្រង់ពិចារណាឃើញ នូវអណ្តាតថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញ។បេ។ ទ្រង់ពិចារណាឃើញ នូវចិត្តថា នុ៎ះមិនមែនជារបស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញ។
ID: 636850911382784127
ទៅកាន់ទំព័រ៖