ព្រះត្រៃបិដក ភាគ ៣៦

​ព្រោះហេតុនោះ​ ​កាលបើ​ព្រះ​តថាគត​ ​ត្រូវ​គេ​សួរ​ ​យ៉ាងនេះ​ហើយ​ ​ទើប​មិន​មាន​ពាក្យ​ព្យាករ​ ​យ៉ាងនេះ​ថា​ ​លោក​ទៀង​ខ្លះ​។​បេ​។​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ខ្លះ​។​ ​
 [​៤៣៣​]​ ​គ្រានោះ​ឯង​ ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​ក្រោក​ចាក​អាសនៈ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​លោក​ទៀង​ឬទេ​។​ ​ម្នាល​វ​ច្ឆៈ​ ​ពាក្យ​នេះ​ ​តថាគត​មិនបាន​ព្យាករ​ថា​ ​លោក​ទៀង​ ​ដូច្នេះ​ទេ​។​ ​បេ​។​ ​បពិត្រ​ព្រះ​គោតម​ ​ ​ ​ដ៏​ចំរើន​ ​ចុះ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ឬអ្វី​។​ ​ម្នាល​វ​ច្ឆៈ​ ​ពាក្យ​នេះ​ ​តថាគត​ក៏​មិនបាន​ព្យាករ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ដូច្នេះ​ទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ហេតុ​ដូចម្តេច​ហ្ន៎​ ​បច្ច័យ​ដូចម្តេច​ហ្ន៎​ ​កាលបើ​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ ​ត្រូវ​គេ​សួរ​យ៉ាងនេះ​ហើយ​ ​ទើប​មាន​ពាក្យ​ព្យាករ​
ថយ | ទំព័រទី ៤១៩ | បន្ទាប់
ID: 636850911615437434
ទៅកាន់ទំព័រ៖