ព្រះត្រៃបិដក ភាគ ៣៦

​យ៉ាងនេះ​ថា​ ​លោក​ទៀង​ក្តី​។​ ​បេ​។​ ​ថា​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ក្តី​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​កាលបើ​ព្រះ​គោតម​ដ៏​ចំរើន​ ​ត្រូវ​គេ​សួរ​ ​យ៉ាងនេះ​ហើយ​ ​មិន​មាន​ពាក្យ​ព្យាករ​យ៉ាងនេះ​ថា​ ​លោក​ទៀង​ខ្លះ​។​ ​បេ​។​ ​ថា​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ខ្លះ​។​
 [​៤៣៤​]​ ​ម្នាល​វ​ច្ឆៈ​ ​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ ​រមែង​ពិចារណា​ឃើញ​ ​នូវ​ចក្ខុ​ថា​ ​នុ៎ះ​ជា​របស់​អាត្មាអញ​ ​នុ៎ះ​ជា​អាត្មាអញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អាត្មាអញ​។​បេ​។​ ​ពិចារណា​ឃើញ​ ​នូវ​អណ្តាត​ថា​ ​នុ៎ះ​របស់​អាត្មាអញ​ ​នុ៎ះ​ជា​អាត្មាអញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អាត្មាអញ​។​បេ​។​ ​ពិចារណា​ឃើញ​ ​នូវ​ចិត្ត​ថា​ ​នុ៎ះ​របស់​អាត្មាអញ​ ​នុ៎ះ​ជា​អាត្មាអញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អាត្មាអញ​។​ ​ព្រោះហេតុនោះ​ ​កាលបើ​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ ​ត្រូវ​គេ​សួរ​យ៉ាងនេះ​ហើយ​ ​ទើប​មាន​ពាក្យ​ព្យាករ​ ​យ៉ាងនេះ​ថា​ ​លោក​ទៀត​ក្តី​។​បេ​។​
ថយ | ទំព័រទី ៤២០ | បន្ទាប់
ID: 636850911918624776
ទៅកាន់ទំព័រ៖