ព្រះត្រៃបិដក ភាគ ៣៦

​ថា​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ក្តី​។​ ​ម្នាល​វ​ច្ឆៈ​ ​ឯ​ព្រះ​តថាគត​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ពិចារណា​ឃើញ​ ​នូវ​ចក្ខុ​ថា​ ​នុ៎ះ​មិនមែន​ជា​របស់​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អាត្មាអញ​។​ ​បេ​។​ ​ពិចារណា​ឃើញ​នូវ​អណ្តាត​ថា​ ​នុ៎ះ​មិនមែន​ជា​របស់​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អាត្មាអញ​។​ ​បេ​។​ ​ពិចារណា​ឃើញ​ ​នូវ​ចិត្ត​ថា​ ​នុះ​មិនមែន​ជា​របស់​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​ ​របស់​អាត្មាអញ​។​ ​ព្រោះហេតុនោះ​ ​កាល​តថាគត​ ​ត្រូវ​គេ​សួរ​យ៉ាងនេះ​ហើយ​ ​ទើប​មិន​មាន​ពាក្យ​ព្យាករណ៍​ ​យ៉ាងនេះ​ថា​ ​លោក​ទៀង​ខ្លះ​ ​ថា​លោក​មិន​ទៀង​ខ្លះ​ ​ថា​លោកមា​នទី​បំផុត​ខ្លះ​ ​ថា​លោក​មិន​មាន​ទីបំផុត​ខ្លះ​ ​ថា​ជីវិត​នោះ​ ​គឺ​សរីរៈ​នោះ​ខ្លះ​ ​ថា​ជីវិត​ដទៃ​ ​សរីរៈ​ដទៃ​ខ្លះ​ ​ថា​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ខ្លះ​ ​ថា​សត្វ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​ខ្លះ​ ​ថា​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ក៏​មាន​ ​មិនកើត​ទៀត​ក៏​មាន​ខ្លះ​ ​ថា​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ខ្លះ​។​
ថយ | ទំព័រទី ៤២១ | បន្ទាប់
ID: 636850912111035781
ទៅកាន់ទំព័រ៖