ព្រះត្រៃបិដក ភាគ ៣៦
[៤៣៥] បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន មិនធ្លាប់មានទេ ព្រោះថាអត្ថ និងព្យញ្ជនៈ របស់ព្រះសាស្តា និងសាវក ត្រូវគ្នា ដូចគ្នា មិនខុសដោយអត្ថ និងព្យញ្ជនៈ ត្រង់បទដ៏ប្រសើរណាមួយឡើយ។ បពិត្រព្រះគោតមដ៏ចំរើន អម្បាញ់មិញនេះ ខ្ញុំព្រះអង្គ បានចូលទៅរកព្រះសមណមហាមោគ្គល្លាន ហើយបានសួរសេចក្តីនុ៎ះ ឯព្រះសមណមហាមោគ្គល្លាន បានព្យាករ នូវសេចក្តីនុ៎ះ ដោយបទនិងព្យញ្ជនៈទាំងឡាយនុ៎ះ ដល់ខ្ញុំព្រះអង្គ ដូចជាព្រះគោតមដ៏ចំរើនដែរ។ បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន មិនធ្លាប់មានទេ ព្រោះថា អត្ថ និងព្យញ្ជនៈ របស់ព្រះសាស្តា និងសាវក ត្រូវគ្នាដូចគ្នា មិនខុសដោយអត្ថ និងព្យញ្ជនៈត្រង់បទដ៏ប្រសើរណាមួយឡើយ។ ចប់ សូត្រ ទី៧។
ID: 636850912313267348
ទៅកាន់ទំព័រ៖