ព្រះត្រៃបិដក ភាគ ៣៦
[៤៣៦] គ្រានោះឯង វច្ឆគោត្តបរិព្វាជក ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន លោកទៀងឬអ្វី។ ម្នាលវច្ឆៈ ពាក្យនេះ តថាគតមិនបានព្យាករថា លោកទៀង ដូច្នេះទេ។ បេ។ បពិត្រព្រះគោតមដ៏ចំរើន សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនឬអ្វី។ ម្នាលវច្ឆៈ ទុកជាពាក្យនេះ តថាគតក៏មិនបានព្យាករថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដូច្នេះទេ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុដូចម្តេចហ្ន៎ បច្ច័យដូចម្តេចហ្ន៎ កាលបើពួកអន្យតិរ្ថិយបរិព្វាជកត្រូវគេសួរយ៉ាងនះហើយ ទើបមានពាក្យព្យាករណ៍យ៉ាងនេះថា លោកទៀងក្តី។ បេ។ ថាសត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក្តី។ បពិត្រព្រះគោតមដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេច
ID: 636850912524429426
ទៅកាន់ទំព័រ៖