ព្រះត្រៃបិដក ភាគ ៣៦

​សម្មាសម្ពុទ្ធ​ ​មិន​ពិចារណា​ឃើញ​រូប​ ​ថា​ជា​ខ្លួន​ ​មិន​ពិចារណា​ឃើញ​ខ្លួន​ ​ថា​មាន​រូប​ខ្លះ​ ​មិន​ពិចារណា​ឃើញ​រូប​ក្នុង​ខ្លួន​ខ្លះ​ ​មិន​ពិចារណា​ឃើញ​ខ្លួន​ ​ក្នុង​រូប​ខ្លះ​។​ ​មិន​ពិចារណា​ឃើញ​វេទនា​ ​ថា​ជា​ខ្លួន​។​ ​បេ​។​ ​មិន​ពិចារណា​ឃើញ​ ​ ​ ​សញ្ញា​។​ ​មិន​ពិចារណា​ឃើញ​សង្ខារ​ទាំងឡាយ​។​ ​មិន​ពិចារណា​ឃើញ​វិញ្ញាណ​ថា​ ​ជា​ខ្លួន​ ​មិន​ពិចារណា​ឃើញ​ខ្លួន​ថា​មានវិញ្ញាណ​ខ្លះ​ ​មិន​ពិចារណា​ឃើញ​វិញ្ញាណ​ក្នុង​ ​ខ្លួន​ខ្លះ​ ​មិន​ពិចារណា​ឃើញ​ខ្លួន​ក្នុង​វិញ្ញាណ​ខ្លះ​ ​ព្រោះហេតុនោះ​ ​កាលបើ​ព្រះ​តថាគត​ ​ត្រូវ​គេ​សួរ​យ៉ាងនេះ​ហើយ​ ​ទើប​មិន​មាន​ពាក្យ​ព្យាករ​ ​យ៉ាងនេះ​ថា​ ​លោក​ទៀង​ខ្លះ​។​ ​បេ​។​ ​ថា​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ខ្លះ​។​
 [​៤៣៨​]​ ​លំដាប់នោះ​ឯង​ ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ចូល​ទៅ​រក​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​សួរ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ដ៏​ចំរើន​
ថយ | ទំព័រទី ៤២៥ | បន្ទាប់
ID: 636850913078171098
ទៅកាន់ទំព័រ៖