ព្រះត្រៃបិដក ភាគ ៣៦

​លោក​ទៀង​ឬអ្វី​ហ្ន៎​។​ ​ម្នាល​វ​ច្ឆៈ​ ​ពាក្យ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិនបាន​ទ្រង់ព្យាករ​ថា​ ​លោក​ទៀង​ដូច្នេះ​ទេ​។​ ​បេ​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ដ៏​ចំរើន​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ឬអ្វី​។​ ​ម្នាល​វ​ច្ឆៈ​ ​ទុកជា​ពាក្យ​នេះ​ ​ក៏​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មិនបាន​ព្យាករ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​ ​មិនមែន​ដូច្នេះ​ទេ​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ដ៏​ចំរើន​ ​ហេតុ​ដូចម្តេច​ហ្ន៎​ ​បច្ច័យ​ដូចម្តេច​ហ្ន៎​ ​កាលបើ​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ ​ត្រូវ​គេ​សួរ​យ៉ាងនេះ​ហើយ​ ​ទើប​មាន​ពាក្យ​ព្យាករណ៍​ ​យ៉ាងនេះ​ថា​ ​លោក​ទៀង​ក្តី​។​បេ​។​ ​ថា​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ក្តី​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ដ៏​ចំរើន​ ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​កាលបើ​ព្រះសមណគោតម​ ​ត្រូវ​គេ​សួរ​យ៉ាងនេះ​ហើយ​ ​ក៏​មិន​មាន​ពាក្យ​ព្យាករណ៍​យ៉ាងនេះ​ថា​ ​លោក​ទៀង​ខ្លះ​។​ ​បេ​។​ ​ថា​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ខ្លះ​។​
ថយ | ទំព័រទី ៤២៦ | បន្ទាប់
ID: 636850913263441695
ទៅកាន់ទំព័រ៖