ព្រះត្រៃបិដក ភាគ ៣៦

 ​[​៤៣៩​]​ ​ម្នាល​វ​ច្ឆៈ​ ​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ ​រមែង​ពិចារណា​ឃើញ​រូប​ ​ថា​ជា​ខ្លួន​ ​ពិចារណា​ឃើញ​ខ្លួន​ថា​មាន​រូប​ខ្លះ​ ​ពិចារណា​ឃើញ​រូប​ក្នុង​ខ្លួន​ខ្លះ​ ​ពិចារណា​ឃើញ​ខ្លួន​ក្នុង​រូប​ខ្លះ​។​ ​ពិចារណា​ឃើញ​វេទនា​ថា​ជា​ខ្លួន​។​ ​បេ​។​ ​ពិចារណា​ឃើញ​សញ្ញា​ ​សង្ខារ​ទាំងឡាយ​ ​និង​វិញ្ញាណ​ ​ថា​ជា​ខ្លួន​ខ្លះ​ ​ពិចារណា​ឃើញ​ខ្លួន​ ​ថា​មានវិញ្ញាណ​ខ្លះ​ ​ពិចារណា​ឃើញ​វិញ្ញាណ​ក្នុង​ខ្លួន​ខ្លះ​ ​ពិចារណា​ឃើញ​ខ្លួន​ក្នុង​វិញ្ញាណ​ខ្លះ​។​ ​ព្រោះហេតុនោះ​ ​កាលបើ​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ ​ត្រូវ​គេ​សួរ​យ៉ាងនេះ​ហើយ​ ​ទើប​មាន​ពាក្យ​ព្យាករណ៍​ ​យ៉ាងនេះ​ថា​ ​លោក​ទៀង​ក្តី​។​បេ​។​ ​ថា​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ក្តី​។​ ​ម្នាល​វ​ច្ឆៈ​ ​ឯ​ព្រះ​តថាគត​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​មិន​ពិចារណា​ឃើញ​រូប​ ​ថា​ជា​ខ្លួន​ ​មិន​ពិចារណា​ឃើញ​ខ្លួន​ ​ថា​មាន​រូប​ខ្លះ​ ​មិន​ពិចារណា​ឃើញ​រូប​ក្នុង​ ​ខ្លួន​ខ្លះ​ ​មិន​ពិចារណា​ឃើញ​ខ្លួន​ក្នុង​រូប​ខ្លះ​។​ ​មិន​ពិចារណា​ឃើញ​វេទនា​ ​ថា​ជា​ខ្លួន​។​បេ​។​ ​មិន​ពិចារណា​ឃើញ​សញ្ញា​។​ ​មិន​ពិចារណា​ឃើញ​សង្ខារ​ទាំងឡាយ​។​ ​មិន​ពិចារណា​ឃើញ​វិញ្ញាណ​ ​ថា​ជា​ខ្លួន​ ​មិន​ពិចារណា​ឃើញ​ខ្លួន​ ​ថា​មានវិញ្ញាណ​ខ្លះ​ ​មិន​ពិចារណា​ឃើញ​វិញ្ញាណ​ក្នុង​ខ្លួន​ខ្លះ​ ​មិន​ពិចារណា​ឃើញ​ខ្លួន​ក្នុង​វិញ្ញាណ​ខ្លះ​។​ ​
ថយ | ទំព័រទី ៤២៧ | បន្ទាប់
ID: 636850913489414620
ទៅកាន់ទំព័រ៖