ព្រះត្រៃបិដក ភាគ ៣៦
ព្រោះហេតុនោះ កាលព្រះតថាគត ត្រូវគេសួរ យ៉ាងនេះហើយ ទើបមិនមានពាក្យព្យាករណ៍ យ៉ាងនេះថា លោកទៀងខ្លះ ថាលោកមិនទៀងខ្លះ ថាលោកមានទីបំផុតខ្លះ ថាលោកមិនមានទីបំផុតខ្លះ ថាជីវិតនោះ គឺសរីរៈនោះខ្លះ ថាជីវិតដទៃសរីរៈដទៃខ្លះ ថាសត្វស្លាប់ទៅ កើតទៀតខ្លះ ថាសត្វស្លាប់ទៅមិនកើតទៀតខ្លះ ថាសត្វស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មានខ្លះ ថាសត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ។
[៤៤០] បពិត្រព្រះមោគ្គល្លានដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះមោគ្គល្លានដ៏ចំរើន មិនធ្លាប់មានទេ ព្រោះថាអត្ថ និងព្យញ្ជនៈ របស់ព្រះសាស្តា និងសាវក ត្រូវគ្នាដូចគ្នា មិនខុសដោយអត្ថ និងព្យញ្ជនៈ ត្រង់បទដ៏ប្រសើរណាមួយឡើយ។ បពិត្រព្រះមោគ្គល្លានដ៏ចំរើន អម្បាញ់មិញនេះ ខ្ញុំព្រះករុណា បានចូលទៅគាល់ព្រះសមណគោតម បានទូលសួរសេចក្តីនុ៎ះរួចហើយ ឯព្រះសមណគោតម ក៏ទ្រង់ព្យាករនូវសេចក្តីនុ៎ះ ដល់ខ្ញុំព្រះករុណា ដោយបទ និងព្យញ្ជនៈទាំងឡាយនេះ ដូចជាព្រះមោគ្គល្លានដ៏ចំរើន សំដែងប្រាប់ដល់ខ្ញុំដែរ។ បពិត្រព្រះមោគ្គល្លានដ៏ចំរើន
ID: 636850913705426975
ទៅកាន់ទំព័រ៖