ព្រះត្រៃបិដក ភាគ ៣៦

​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ដ៏​ចំរើន​ ​មិនធ្លាប់​មាន​ទេ​ ​ព្រោះថា​ ​អត្ថ​ ​និង​ព្យញ្ជនៈ​របស់​ព្រះ​សាស្តា​ ​និង​សាវក​ ​ត្រូវគ្នា​ដូចគ្នា​ ​មិន​ខុស​ដោយ​អត្ថ​ ​និង​ព្យញ្ជនៈ​ ​ត្រង់​បទ​ដ៏​ប្រសើរ​ណាមួយ​ឡើយ​។​ ​ចប់​ ​សូត្រ​ ​ទី៨​។​
 [​៤៤១​]​ ​គ្រានោះ​ឯង​ ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កាលពី​ថ្ងៃមុន​ ​ៗ​ ​មក​ ​មាន​ពួក​សមណព្រាហ្មណ៍​និង​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​មាន​ចំនួន​ច្រើន​ ​អង្គុយ​ប្រជុំ​គ្នា​ ​ក្នុង​កុតុ​ហល​សាលា​ ​មាន​អន្តរាកថា​ ​(​ពាក្យជា​ចន្លោះ​)​ ​កើតឡើង​ ​ដូច្នេះ​ថា​ ​គ្រូ​ឈ្មោះ​ ​បូរណ​កស្សប​នេះ​ ​ជា​មេ​ពួក​ ​ជា​មេគណៈ​ ​ជាគ​ណា​ចារ្យ​ ​មានឈ្មោះ​ល្បីល្បាញ​ ​មានយស​ ​ជា​មេ​លទ្ធិ​ ​ដែល​ជន​ច្រើន​សន្មត​ថា​ជា​មនុស្ស​ល្អ​ ​
ថយ | ទំព័រទី ៤២៩ | បន្ទាប់
ID: 636850913979802668
ទៅកាន់ទំព័រ៖