ព្រះត្រៃបិដក ភាគ ៣៦
[៤៧] ម្នាលភិក្ខុទាំងឡាយ ការរលត់នៃសង្ខារទាំងឡាយ ជាលំដាប់ តថាគត បានពោលហើយថា វាចានៃបុគ្គលអ្នកចូលកាន់បឋមជ្ឈាន ក៏រលត់។ បេ។ រាគៈរបស់ភិក្ខុ ជាព្រះខីណាស្រព ក៏រលត់ ទោសៈក៏រលត់ មោហៈក៏រលត់ ។
[៤៨] ម្នាលភិក្ខុទាំងឡាយ សេចក្តីរម្ងាប់នៃសង្ខារទាំងឡាយ ជាលំដាប់ តថាគត បានពោលហើយថា វាចានៃបុគ្គលអ្នកចូលកាន់បឋមជ្ឈាន ក៏រម្ងាប់។ បេ។ រាគៈរបស់ ភិក្ខុ ជាព្រះខីណាស្រព ក៏រម្ងាប់ ទោសៈក៏រម្ងាប់ មោហៈក៏រម្ងាប់ ។
[៤៩] ម្នាលភិក្ខុទាំងឡាយ ការស្ងប់នេះ មាន ៦ យ៉ាង គឺវាចានៃបុគ្គលអ្នកចូលកាន់បឋមជ្ឈាន ក៏ស្ងប់ វិតក្ក និងវិចារ នៃបុគ្គលអ្នកចូលកាន់ទុតិយជ្ឈាន ក៏ស្ងប់ បីតិ នៃបុគ្គលអ្នកចូលកាន់តតិយជ្ឈាន ក៏ស្ងប់
ID: 636850422717664081
ទៅកាន់ទំព័រ៖