ព្រះត្រៃបិដក ភាគ ៣៦
គ្រូឈ្មោះ បូរណកស្សបនោះ តែងព្យាករសាវក ដែលធ្វើមរណកាលកន្លងហួសទៅហើយ ក្នុងកំណើតទាំងឡាយថា សាវកឯណោះ ទៅកើតក្នុងភពឯណោះ សាវកឯណោះ ទៅកើតក្នុងភពឯណោះ។ សាវកឯណា របស់គ្រូឈ្មោះបូរណកស្សបនោះ ជាឧត្តមបុរស ជាបុរសដ៏ប្រសើរក្រៃលែង ដល់នូវចំណែកនៃគុណ ដ៏ប្រសើរក្រៃលែង គ្រូឈ្មោះបូរណកស្សប ក៏ព្យាករសាវក ដែលធ្វើមរណកាលកន្លងទៅហើយនោះ ក្នុងកំណើតទាំងឡាយថា សាវកឯណោះ ទៅកើតក្នុងភព ឯណោះ សាវកឯណោះ ទៅកើតក្នុងភពឯណោះ។ គ្រូឈ្មោះ មក្ខលិគោសាលនេះ ក្តី។ គ្រូឈ្មោះ និគណ្ឋនាដបុត្តនេះក្តី។ គ្រូឈ្មោះ សញ្ជយវេលដ្ឋបុត្តនេះក្តី។ គ្រូឈ្មោះ បកុធកច្ចានៈនេះក្តី។ គ្រូឈ្មោះ អជិតកេសកម្ពលនេះក្តី ក៏ជាមេពួក ជាមេគណៈ ជាគណាចារ្យ មានឈ្មោះល្បីល្បាញ មានយស ជាមេលទ្ធិ ដែលជនច្រើនសន្មតថាជាមនុស្សល្អ ឯគ្រូឈ្មោះ អជិតកេសកម្ពលនោះ ក៏ព្យាករសាវក ដែលធ្វើមរណកាលកន្លងហួសទៅហើយ ក្នុងកំណើតទាំងឡាយថា សាវកឯណោះ ទៅកើតក្នុងភពឯណោះ
ID: 636850914158892912
ទៅកាន់ទំព័រ៖