ព្រះត្រៃបិដក ភាគ ៣៦

​សាវក​ឯណោះ​ ​ទៅ​កើត​ក្នុង​ភព​ឯណោះ​។​ ​ឯ​សាវក​ឯណា​ ​របស់​គ្រូ​ឈ្មោះ​អ​ជិត​កេស​កម្ពល​នោះ​ ​ជា​ឧត្តមបុរស​ ​ជា​បុរស​ដ៏​ប្រសើរ​ក្រៃលែង​ ​ដល់​នូវ​ចំណែក​នៃ​គុណ​ ​ដ៏​ប្រសើរ​ក្រៃលែង​ ​ក៏​ព្យាករ​នូវ​សាវក​នោះ​ ​ដែល​ធ្វើ​មរណកាល​កន្លង​ហួសទៅហើយ​ ​ក្នុង​កំណើត​ទាំងឡាយ​ថា​ ​សាវក​ឯណោះ​ ​ទៅ​កើត​ក្នុង​ភព​ឯណោះ​ ​សាវក​ឯណោះ​ ​ទៅ​កើត​ក្នុង​ភព​ឯណោះ​។​ ​ចំណែកខាង​ព្រះសមណគោតម​នេះ​សោត​ទៀត​ ​ក៏​ជា​មេ​ពួក​ ​មេគណៈ​ ​ជាគ​ណា​ចារ្យ​ ​មាន​ព្រះនាម​ល្បីល្បាញ​ ​ព្រះអង្គ​មានយស​ ​ជា​មេ​លទ្ធិ​ ​ដែល​ជន​ច្រើន​សន្មត​ថា​ជា​សប្បុរស​ ​ព្រះអង្គ​សោត​ ​ក៏​ទ្រង់ព្យាករ​នូវ​សាវក​ ​ដែល​ធ្វើ​មរណកាល​កន្លង​ហួសទៅហើយ​ ​ក្នុង​កំណើត​ទាំងឡាយ​ថា​ ​សាវក​ឯណោះ​ ​ទៅ​កើត​ក្នុង​ភព​ឯណោះ​ ​សាវក​ឯណោះ​ ​ទៅ​កើត​ក្នុង​ភព​ឯណោះ​។​ ​ក៏​ឯ​សាវក​ឯណា​ ​របស់​ព្រះអង្គ​ ​ជា​ឧត្តមបុរស​។​បេ​។​ ​ទ្រង់ព្យាករ​ថា​ ​សាវក​ឯណោះ​ ​ទៅ​កើត​ក្នុង​ភព​ ​ឯណោះ​ ​
ថយ | ទំព័រទី ៤៣១ | បន្ទាប់
ID: 636850914381015616
ទៅកាន់ទំព័រ៖