ព្រះត្រៃបិដក ភាគ ៣៦

​អស្សាស​បស្សាសៈ​ ​នៃ​បុគ្គល​អ្នក​ចូលកាន់​ ​ចតុត្ថជ្ឈាន​ ​ក៏​ស្ងប់​ ​សញ្ញា​ ​និង​វេទនា​ ​នៃ​បុគ្គល​អ្នក​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ក៏​ស្ងប់​។​ ​រាគៈ​របស់​ភិក្ខុ​ ​ជា​ព្រះ​ខីណាស្រព​ ​ក៏​ស្ងប់​ ​ទោសៈ​ក៏​ស្ងប់​ ​មោហៈ​ក៏​ស្ងប់​ ​។​ ​ ​ចប់​ ​សូត្រ​ ​ទី​ ​៧​ ​។​
 [​៥០​]​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​។​បេ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​ ​តើ​ដូចម្តេច​ ​ហេតុ​ជាទី​កើតឡើង​ ​នៃ​វេទនា​ដូចម្តេច​ ​សេចក្តី​រលត់​ទៅ​ ​នៃ​វេទនា​ដូចម្តេច​ ​បដិបទា​ ​ជាហេតុ​ឲ្យ​ដល់​នូវ​ការ​រលត់​ទៅ​ ​នៃ​វេទនា​ដូចម្តេច​ ​អានិសង្ស​នៃ​វេទនា​ដូចម្តេច​ ​ទោស​នៃ​វេទនា​ដូចម្តេច​ ​ការ​រលាស់​ចេញ​ ​នូវ​វេទនា​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងឡាយ​ ​នៃ​យើងខ្ញុំ​ព្រះអង្គ​ ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​មូល​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​នេះ​ ​មាន​ ​៣​ ​យ៉ាង​ ​គឺ​ ​សុខវេទនា​ ​១​ ​ទុក្ខវេទនា​ ​១​ ​អ​ទុ​ក្ខម​សុខវេទនា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​វេទនា​។​ ​ព្រោះ​កើតឡើង​ ​នៃ​ផស្សៈ​ ​(​បណ្ឌិត​គប្បី​សំដែង​ឲ្យ​ពិស្តារ​ ​ដូច​សូត្រ​មុន​ ​ៗ​ ​ផង​ចុះ​)​។​ ​ចប់​ ​សូត្រ​ ​ទី៨​។​
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636850422926586031
ទៅកាន់ទំព័រ៖