ព្រះត្រៃបិដក ភាគ ៣៦

​ព្រះ​ឧទាយិ​ដ៏​មាន​អាយុ​ ​បាន​ពោល​នឹង​ជាងឈើ​ឈ្មោះ​បញ្ច​កង្គៈ​ ​ជាគម្រប់ពីរដង​ ​ដូច្នេះ​ថា​ ​ម្នាល​គហបតី​ ​វេទនា​ ​២​ ​យ៉ាង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិន​ទ្រង់​សំដែង​ទេ​ ​វេទនា​ ​៣​ ​យ៉ាង​ទេតើ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​គឺ​សុខវេទនា​ ​១​ ​ទុក្ខវេទនា​ ​១​ ​អ​ទុ​ក្ខម​សុខវេទនា​ ​១​ ​វេទនា​ទាំង​ ​៣​ ​នេះឯង​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​។​ ​ជាងឈើ​ ​ឈ្មោះ​បញ្ច​កង្គៈ​ ​បាន​និយាយ​នឹង​ព្រះ​ឧទាយិ​ដ៏​មាន​អាយុ​ ​ជាគម្រប់ពីរដង​ទៀត​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​ឧទាយិ​ដ៏​ចំរើន​ ​វេទនា​ ​៣​ ​យ៉ាង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិន​ទ្រង់​សំដែង​ទេ​ ​វេទនា​តែ​ពីរ​យ៉ាង​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​គឺ​សុខវេទនា​ ​១​ ​ទុក្ខវេទនា​ ​១​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ឯ​អ​ទុ​ក្ខម​សុខវេទនា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ក្នុង​សេចក្តី​សុខ​ ​ដ៏​ល្អិត​ឧត្តម​។​ ​ព្រះ​ឧទាយិ​ដ៏​មាន​អាយុ​ ​បាន​ពោល​នឹង​ជាងឈើ​ឈ្មោះ​ ​បញ្ច​កង្គៈ​ ​ជាគម្រប់​ ​៣​ ​ដង​ទៀត​ ​ដូច្នេះ​ថា​ ​ម្នាល​គហបតី​ ​វេទនា​ ​២​ ​យ៉ាង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិន​ទ្រង់​សំដែង​ទេ​ ​វេទនា​ ​៣​ ​យ៉ាង​ទេតើ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​គឺ​សុខវេទនា​ ​១​ ​ទុក្ខវេទនា​ ​១​ ​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636850423351240320
ទៅកាន់ទំព័រ៖