ព្រះត្រៃបិដក ភាគ ៣៦
អទុក្ខមសុខវេទនា ១ វេទនា ៣ យ៉ាងនេះឯង ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ។ ជាងឈើឈ្មោះ បញ្ចកង្គៈ បាននិយាយនឹងព្រះឧទាយិដ៏មានអាយុ ជាគម្រប់ ៣ ដងទៀត ដូច្នេះថា បពិត្រព្រះឧទាយិដ៏ចំរើន វេទនា ៣ យ៉ាង ព្រះដ៏មានព្រះភាគ មិនទ្រង់សំដែងទេ វេទនាតែពីរយ៉ាង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ គឺសុខវេទនា ១ ទុក្ខវេទនា ១ បពិត្រលោកដ៏ចំរើន ឯអទុក្ខមសុខវេទនា ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ក្នុងសេចក្តីសុខ ដ៏ល្អិតឧត្តម។ ព្រះឧទាយិដ៏មានអាយុ ក៏មិនអាចពន្យល់ជាងឈើឈ្មោះ បញ្ចកង្គៈ ឲ្យយល់ព្រមបានឡើយ ចំណែកឯជាងឈើឈ្មោះ បញ្ចកង្គៈ ក៏មិនអាចពន្យល់ព្រះឧទាយិដ៏មានអាយុ ឲ្យយល់ព្រមបានដែរ។
[៥៣] ព្រះអានន្ទដ៏មានអាយុ បានស្តាប់ពាក្យចរចា នៃព្រះឧទាយិដ៏មានអាយុនេះ ជាមួយនឹងជាងឈើ ឈ្មោះបញ្ចកង្គៈ។ លំដាប់នោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលពាក្យចរចា របស់ព្រះឧទាយិដ៏មានអាយុ ជាមួយនឹងជាងឈើឈ្មោះ បញ្ចកង្គៈ ត្រាតែសព្វគ្រប់ ចំពោះព្រះ
ID: 636850423564142497
ទៅកាន់ទំព័រ៖