ព្រះត្រៃបិដក ភាគ ៣៦
ដ៏មានព្រះភាគ។ ម្នាលអានន្ទ ជាងឈើឈ្មោះ បញ្ចកង្គៈ មិនបានទទួលអនុមោទនា នូវបរិយាយដែលពិត របស់ឧទាយិភិក្ខុ។ ម្នាលអានន្ទ ឯឧទាយិភិក្ខុ ក៏មិនបានទទួលអនុមោទនា នូវបរិយាយដែលពិត របស់ជាងឈើឈ្មោះ បញ្ចកង្គៈដែរ ។
[៥៤] ម្នាលអានន្ទ វេទនាទាំង ២ ក្តី ក៏តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ៣ ក្តី ក៏តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ៥ ក្តី ក៏តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ៦ ក្តី ក៏តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ១៨ ក្តី ក៏តថាគត សំដែងហើយ ដោយបរិយាយ វេទនាទាំង ៣៦ ក្តី ក៏តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ១០៨ ក្តី ក៏តថាគត សំដែងហើយ ដោយបរិយាយ។ ម្នាលអានន្ទ ធម៌ដែលតថាគតសំដែងហើយ ដោយបរិយាយ យ៉ាងនេះ។ ម្នាលអានន្ទ កាលបើធម៌ ដែលតថាគត សំដែងដោយបរិយាយ យ៉ាងនេះហើយ ពួកជនឯណា មិនព្រមសំគាល់តាម មិនយល់ព្រម មិនព្រមអនុមោទនា នូវធម៌ដែលតថាគត សំដែងទុកហើយ ដោយល្អ ពោលទុកហើយ ដោយល្អ ដល់គ្នានឹងគ្នា។ ពួកជនទាំងនោះ ត្រូវនឹកសង្ឃឹមនូវហេតុនេះ គឺនឹងមានសេចក្តីប្រកួតប្រកាន់
ID: 636850423756653508
ទៅកាន់ទំព័រ៖