ព្រះត្រៃបិដក ភាគ ៣៦

​មាន​ជំលោះ​ ​ដល់​នូវ​សេចក្តី​ទាស់ទែង​ ​ចាក់ដោត​គ្នា​ទៅវិញទៅមក​ ​ដោយ​លំពែង​ ​គឺ​មាត់​។​ ​ម្នាល​អានន្ទ​ ​ធម៌​ដែល​តថាគត​ ​សំដែង​ហើយ​ ​ដោយ​បរិយាយ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ ​អានន្ទ​ ​កាលបើ​ធម៌​ ​ដែល​តថាគត​សំដែង​ ​ដោយ​បរិយាយ​ ​យ៉ាងនេះ​ហើយ​ ​ពួក​ជន​ឯណា​ ​ព្រម​សំគាល់​តាម​ ​យល់ព្រម​ ​ព្រម​អនុមោទនា​ ​ដល់គ្នា​នឹងគ្នា​ ​នូវ​ធម៌​ដែល​តថាគត​ ​សំដែង​ទុក​ហើយ​ ​ដោយ​ល្អ​ ​ពោល​ទុក​ហើយដោយ​ល្អ​។​ ​ជន​ទាំងនោះ​ ​ត្រូវ​នឹក​សង្ឃឹម​ ​នូវ​ហេតុនេះ​ ​គឺ​ ​នឹងជា​អ្នកមាន​សេចក្តី​ព្រមព្រៀង​គ្នា​ ​រីករាយ​រកគ្នា​ ​មិន​ទាស់ទែង​ ​ដូចជា​ទឹក​ ​ដែល​លាយ​ដោយ​ទឹកដោះ​ ​ឃើញ​គ្នានឹងគ្នា​ ​ដោយ​ចក្ខុ​ជាទីស្រឡាញ់​ ​។​ ​
 [​៥៥​]​ ​ម្នាល​អានន្ទ​ ​កាមគុណ​ទាំងឡាយ​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​កាមគុណ​ ​ទាំង​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​រូប​ទាំងឡាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ជាទី​តម្រេក​ ​ដែល​គប្បី​ដឹង​បាន​ដោយ​ចក្ខុ​។​ ​បេ​។​ ​ផោដ្ឋព្វៈ​ទាំងឡាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 636850423990306872
ទៅកាន់ទំព័រ៖