ព្រះត្រៃបិដក ភាគ ៣៦

​គួរ​ជាទី​តម្រេក​ ​ដែល​គប្បី​ដឹង​បាន​ដោយ​កាយ​។​ ​ម្នាល​អានន្ទ​ ​កាមគុណ​ទាំងឡាយ​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អានន្ទ​ ​សេចក្តី​សុខ​សោមនស្ស​ឯណា​ ​ដែល​កើតឡើង​ ​ព្រោះ​អាស្រ័យ​កាមគុណ​ទាំង​ ​៥​ ​នេះ​ ​ ​សេចក្តី​សុខ​សោមនស្ស​នេះ​ ​ហៅថា​កាមសុខ​ ​។​
 [​៥៦​]​ ​ម្នាល​អានន្ទ​ ​ពួក​ជន​ឯណា​គប្បី​ពោល​យ៉ាងនេះ​ថា​ ​ពួក​សត្វ​តែង​សោយ​នូវ​ ​សេចក្តី​សុខ​សោមនស្ស​ ​ដ៏​ល្អិត​ក្រៃលែង​នុ៎ះ​។​ ​តថាគត​ ​មិនព្រម​អនុញ្ញាត​ពាក្យ​នេះ​ ​ដល់​ជន​ទាំងនោះ​ទេ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​អានន្ទ​ ​ព្រោះថា​ ​សេចក្តី​សុខ​ដទៃ​ដែល​ល្អ​ជាង​ ​និង​ថ្លៃថ្លា​ជាង​សេចក្តី​សុខ​នុ៎ះ​ ​ ​នៅ​មាន​ដែរ​ ​។​
 [​៥៧​]​ ​ម្នាល​អានន្ទ​ ​សេចក្តី​សុខ​ដទៃ​ ​ដែល​ល្អ​ជាង​ ​និង​ថ្លៃថ្លា​ជាង​សេចក្តី​សុខ​នោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​ ​អកុសលធម៌​ទាំងឡាយ​ហើយ​ ​ចូលកាន់​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្ក​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​វិវេក​ ​សម្រេចសម្រាន្ត​នៅ​។​ ​ម្នាល​អានន្ទ​ ​នេះឯង​ ​ជា​សេចក្តី​សុខ​ដទៃ​ ​ដែល​ល្អ​ជាង​ ​និង​ថ្លៃថ្លា​ជាង​សេចក្តី​សុខ​នុ៎ះ​។​ ​ម្នាល​អានន្ទ​ ​ពួក​ជន​ឯណា​ ​
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636850424248641648
ទៅកាន់ទំព័រ៖