ព្រះត្រៃបិដក ភាគ ៣៦

​គប្បី​ពោល​ ​យ៉ាងនេះ​ថា​ ​ពួក​សត្វ​ ​រមែង​សោយ​នូវ​សេចក្តី​សុខ​សោមនស្ស​ ​ដ៏​ល្អិត​ក្រៃលែង​នុ៎ះ​។​ ​តថាគត​ ​មិនព្រម​អនុញ្ញាត​ពាក្យ​នេះ​ ​ដល់​ជន​ទាំងនោះ​ទេ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​អានន្ទ​ ​ព្រោះថា​ ​សេចក្តី​សុខ​ដទៃ​ ​ដែល​ល្អ​ជាង​ ​និង​ថ្លៃថ្លា​ជាង​សេចក្តី​សុខ​នុ៎ះ​ ​ ​នៅ​មាន​ដែរ​ ​។​
 [​៥៨​]​ ​ម្នាល​អានន្ទ​ ​សេចក្តី​សុខ​ដទៃ​ ​ដែល​ល្អ​ជាង​ ​និង​ថ្លៃថ្លា​ជាង​សេចក្តី​សុខ​នុ៎ះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​រម្ងាប់​នូវ​វិតក្ក​វិចារ​ហើយ​ ​ចូលកាន់​ ​ទុតិយជ្ឈាន​ ​ជា​ធម្មជាតិ​កើតមាន​ ​ក្នុង​សន្តាន​នៃ​ខ្លួន​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​គឺ​សទ្ធា​ ​មាន​សភាព​ ​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្ក​ ​មិន​មាន​វិចារ​ ​មានតែ​បីតិ​ ​និង​សុខ​កើតអំពី​សមាធិ​ ​គឺ​បឋមជ្ឈាន​ ​សម្រេចសម្រាន្ត​នៅ​។​ ​ម្នាល​អានន្ទ​ ​នេះឯង​ ​ជា​សេចក្តី​សុខ​ដទៃ​ដែល​ល្អ​ជាង​ ​និង​ថ្លៃថ្លា​ជាង​សេចក្តី​សុខ​នុ៎ះ​។​ ​ម្នាល​អានន្ទ​ ​ពួក​ជន​ឯណា​ ​គប្បី​ពោល​យ៉ាងនេះ​ថា​ ​ពួក​សត្វ​ ​តែង​សោយ​ ​នូវ​សេចក្តី​សុខ​សោមនស្ស​ ​ដ៏​ល្អិត​ក្រៃលែង​នុ៎ះ​។​ ​តថាគត​ ​ក៏​មិនព្រម​អនុញ្ញាត​ពាក្យ​នេះ​ ​ដល់​ពួក​ជន​ទាំងនោះ​ទេ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​អានន្ទ​ ​ព្រោះថា​ ​សេចក្តី​សុខ​ដទៃ​ ​ដែល​ល្អ​ជាង​ ​និង​ថ្លៃថ្លា​ជាង​សេចក្តី​សុខ​នុ៎ះ​ ​ ​នៅ​មាន​ដែរ​ ​។​
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636850761041405092
ទៅកាន់ទំព័រ៖