ព្រះត្រៃបិដក ភាគ ៣៦

​គប្បី​ពោល​ ​យ៉ាងនេះ​ថា​ ​ពួក​សត្វ​ ​រមែង​សោយ​នូវ​សេចក្តី​សុខ​សោមនស្ស​ ​ដ៏​ល្អិត​ក្រៃលែង​នុ៎ះ​។​ ​តថាគត​ ​មិនព្រម​អនុញ្ញាត​ពាក្យ​នេះ​ ​ដល់​ជន​ទាំងនោះ​ទេ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​អានន្ទ​ ​ព្រោះថា​ ​សេចក្តី​សុខ​ដទៃ​ ​ដែល​ល្អ​ជាង​ ​និង​ថ្លៃថ្លា​ជាង​សេចក្តី​សុខ​នុ៎ះ​ ​នៅ​ ​មាន​ដែរ​ ​។​
 [​៦៤​]​ ​ម្នាល​អានន្ទ​ ​ចុះ​សេចក្តី​សុខ​ដទៃ​ដែល​ល្អ​ជាង​ ​និង​ថ្លៃថ្លា​ជាង​សេចក្តី​សុខ​នុ៎ះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​កន្លង​បង់​ ​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូលកាន់​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​គិតថា​ ​អ្វី​តិចតួច​ ​មិន​មាន​ ​សម្រេចសម្រាន្ត​នៅ​។​ ​ម្នាល​អានន្ទ​ ​នេះឯង​ ​ជា​សេចក្តី​សុខ​ដទៃ​ ​ដែល​ល្អ​ជាង​ ​និង​ថ្លៃថ្លា​ជាង​សេចក្តី​សុខ​នុ៎ះ​។​ ​ម្នាល​អានន្ទ​ ​ពួក​ជន​ឯណា​ ​គប្បី​ពោល​យ៉ាងនេះ​ថា​ ​ពួក​សត្វ​ ​រមែង​សោយ​ ​នូវ​សេចក្តី​សុខ​សោមនស្ស​ ​ដ៏​ល្អិត​ក្រៃលែង​នុ៎ះ​។​ ​តថាគត​មិនព្រម​អនុញ្ញាត​ពាក្យ​នេះ​ ​ដល់​ជន​ទាំងនោះ​ទេ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​អានន្ទ​ ​ព្រោះថា​សេចក្តី​សុខ​ដទៃ​ដែល​ល្អ​ជាង​ ​និង​ថ្លៃថ្លា​ជាង​សេចក្តី​សុខ​នុ៎ះ​ ​ ​នៅ​មាន​ដែរ​ ​។​ ​
 [​៦៥​]​ ​ម្នាល​អានន្ទ​ ​ចុះ​សេចក្តី​សុខ​ដទៃ​ដែល​ល្អ​ជាង​ ​និង​ថ្លៃថ្លា​ជាង​សេចក្តី​សុខ​ ​នុ៎ះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 636850762063963579
ទៅកាន់ទំព័រ៖