ព្រះត្រៃបិដក ភាគ ៣៦

​បាន​កន្លង​បង់​ ​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូ​លកាន់នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​សម្រេចសម្រាន្ត​នៅ​។​ ​ម្នាល​អានន្ទ​ ​នេះឯង​ ​ជា​សេចក្តី​សុខ​ដទៃ​ ​ដែល​ល្អ​ជាង​ ​និង​ថ្លៃថ្លា​ ​ជាង​សេចក្តី​សុខ​នុ៎ះ​។​ ​ម្នាល​អានន្ទ​ ​ពួក​ជន​ឯណា​ ​គប្បី​ពោល​យ៉ាងនេះ​ថា​ ​ពួក​សត្វ​តែង​ ​សោយ​នូវ​សេចក្តី​សុខ​សោមនស្ស​ ​ដ៏​ល្អិត​ក្រៃលែង​នុ៎ះ​។​ ​តថាគត​ ​មិនព្រម​អនុញ្ញាត​ពាក្យ​នេះ​ ​ដល់​ជន​ទាំងនោះ​ទេ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​អានន្ទ​ ​ព្រោះថា​សេចក្តី​សុខ​ដទៃ​ ​ដែល​ល្អ​ជាង​ ​និង​ថ្លៃថ្លា​ជាង​សេចក្តី​សុខ​នុ៎ះ​ ​ ​នៅ​មាន​ដែរ​ ​។​
 [​៦៦​]​ ​ម្នាល​អានន្ទ​ ​ចុះ​សេចក្តី​សុខ​ដទៃ​ ​ដែល​ល្អ​ជាង​ ​និង​ថ្លៃថ្លា​ជាង​សេចក្តី​សុខ​នុ៎ះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​កន្លង​បង់​ ​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ ​សម្រេចសម្រាន្ត​ ​នៅ​។​ ​ម្នាល​អានន្ទ​ ​នេះឯង​ ​ជា​សេចក្តី​សុខ​ដទៃ​ ​ដែល​ល្អ​ជាង​ ​និង​ថ្លៃ​ថ្លា​ជាង​ស​ចក្តី​សុខ​នុ៎ះ​។​ ​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636850762377751527
ទៅកាន់ទំព័រ៖