ព្រះត្រៃបិដក ភាគ ៣៦
ពួកអន្យតិរ្ថិយបរិព្វាជក គប្បីពោលយ៉ាងនេះថា ព្រះសមណគោតម ទ្រង់ត្រាស់នូវ សញ្ញាវេទយិតនិរោធផង ទ្រង់បញ្ញត្ត នូវសញ្ញាវេទយិតនិរោធនោះ ក្នុងសេចក្តីសុខផង សេចក្តីសុខនោះ ដូចម្តេច សេចក្តីសុខនោះ មានប្រការដូចម្តេច ដោយហេតុឯណា ម្នាលអានន្ទ ហេតុនុ៎ះ ក៏រមែងមានដែរ។ ម្នាលអានន្ទ ពួកអន្យតិរ្ថិយបរិព្វាជក អ្នកមានវាទៈយ៉ាងនេះ អ្នកទាំងឡាយ គប្បីពោល យ៉ាងនេះវិញថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ មិនទ្រង់បញ្ញត្ត នូវសញ្ញាវេទយិតនិរោធ ក្នុងសេចក្តីសុខ ព្រោះសំដៅយកសុខវេទនាតែម្យ៉ាងទេ ម្នាលអាវុសោ សេចក្តីសុខ ដែលបុគ្គលបានទទួល ក្នុងទីណា ៗ សេចក្តីសុខ មាននៅក្នុងទីណា ៗ ព្រះតថាគត ទ្រង់បញ្ញត្តនូវទីនោះ ៗ ក្នុងសេចក្តីសុខ ដែរ ។ ចប់ សូត្រ ទី ៩ ។
[៦៧] ម្នាលភិក្ខុទាំងឡាយ វេទនា ទាំង ២ ក្តី តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ៣ ក្តី តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ៥ ក្តី តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ៦ ក្តី តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ១៨ ក្តី តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ៣៦ ក្តី តថាគតសំដែងហើយ ដោយបរិយាយ វេទនាទាំង ១០៨ ក្តី តថាគតសំដែងហើយ
ID: 636850762605274540
ទៅកាន់ទំព័រ៖