ព្រះត្រៃបិដក ភាគ ៣៦
ដោយបរិយាយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគតសំដែងហើយ ដោយបរិយាយ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌ ដែលតថាគតសំដែង ដោយបរិយាយយ៉ាង នេះហើយ ពួកជនឯណា មិនព្រមសំគាល់តាម មិនយល់ព្រម មិនព្រមអនុមោទនា នូវធម៌ដែលតថាគតសំដែងហើយ ដោយល្អ ពោលទុកហើយដោយល្អ ដល់គ្នានឹងគ្នា។ ជនទាំងនោះ ត្រូវនឹកសង្ឃឹមហេតុនេះ គឺជាអ្នកមានសេចក្តីប្រកួតប្រកាន់ មានជំលោះ ដល់នូវការទាស់ទែង ចាក់ដោតគ្នាទៅវិញទៅមក ដោយលំពែង គឺមាត់។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត សំដែងហើយ ដោយបរិយាយ យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ កាលបើធម៌ ដែលតថាគត សំដែងដោយបរិយាយ យ៉ាងនេះហើយ ពួកជនឯណា នឹងព្រមសំគាល់តាម យល់ព្រម ព្រមអនុមោទនា នូវធម៌ ដែលតថាគតសំដែងទុកល្អហើយ ពោលទុកល្អហើយ ដល់គ្នានឹងគ្នា។ ជនទាំងនោះ ត្រូវនឹកសង្ឃឹមហេតុនេះ គឺជាអ្នកមានសេចក្តីព្រមព្រៀង ស្រុះស្រួល មិនទាស់ទែង ដូចជាទឹកដែលលាយដោយទឹកដោះ ឃើញនូវគ្នានឹងគ្នា្ ដោយចក្ខុជាទីស្រឡាញ់ ។
ID: 636850762784124770
ទៅកាន់ទំព័រ៖