ព្រះត្រៃបិដក ភាគ ៣៦

 ​[​៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាមគុណ​ទាំងឡាយ​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​បេ​។​ ​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ ​គប្បី​ពោល​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​ទ្រង់​ត្រាស់​នូវ​សញ្ញា​វេទយិត​និរោធ​ផង​ ​ទ្រង់​បញ្ញត្ត​ ​នូវ​សញ្ញា​វេទយិត​និរោធ​នោះ​ ​ក្នុង​សេចក្តី​សុខ​ផង​ ​សេចក្តី​សុខ​នោះ​ ​ដូចម្តេច​ ​សេចក្តី​សុខ​នោះ​ ​មាន​ប្រការ​ដូចម្តេច​ ​ដោយហេតុ​ឯណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ ​ជា​អ្នកមាន​វាទៈ​ ​យ៉ាងនេះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ពោល​ ​យ៉ាងនេះ​វិញ​ថា​ ​ម្នាល​អាវុសោ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិន​ទ្រង់​បញ្ញត្ត​សញ្ញា​វេទយិត​និរោធ​ ​ក្នុង​សេចក្តី​សុខ​ ​ព្រោះ​សំដៅយក​សុខវេទនា​តែ​ម្យ៉ាង​ទេ​ ​ម្នាល​អាវុសោ​ ​សេចក្តី​សុខ​ ​ដែល​បុគ្គល​ ​បាន​ទទួល​ក្នុង​ទីណា​ ​ៗ​ ​សេចក្តី​សុខ​ ​មាននៅ​ក្នុង​ទីណា​ ​ៗ​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​នូវ​ទីនោះ​ ​ៗ​ ​ ​ក្នុង​សេចក្តី​សុខ​ដែរ​ ​។​ ​ ​ចប់​ ​សូត្រ​ ​ទី១០​ ​។​

​ចប់​ ​រហោគត​វគ្គ​ ​ទី​ ​២​

ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636850763111353487
ទៅកាន់ទំព័រ៖